សម្ភព និងរោគស្ត្រី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

គួរដឹង
អ្វីដែលការមកពិនិត្យនេះរួមបញ្ចូល
ការពិគ្រោះរោគស្ត្រី
ការពិគ្រោះឯកជនជាមួយវេជ្ជបណ្ឌិតឯកទេសអំពីកង្វល់របស់លោកអ្នក ព្រមទាំងការពិនិត្យតាមការចាំបាច់។
ការថែទាំផ្ទៃពោះ
ការពិនិត្យផ្ទៃពោះ ការធ្វើអេកូ និងការសម្រាល ចាប់ពីការមកពិនិត្យលើកដំបូង រហូតដល់ក្រោយសម្រាល។
ការពិនិត្យសុខភាពស្ត្រី
ការពិនិត្យជាប្រចាំ និងកញ្ចប់ពិនិត្យសុខភាព សម្រាប់ស្ត្រីដែលមិនមានផ្ទៃពោះ។
អេកូ
អេកូ 4D និងអេកូធម្មតា ធ្វើឡើងនៅក្នុងគ្លីនិក។
ការចាក់វ៉ាក់សាំងសម្រាប់ស្ត្រី
រួមទាំងការចាក់វ៉ាក់សាំង HPV។
ការបញ្ជូន និងការតាមដាន
ប្រសិនបើលោកអ្នកត្រូវការការថែទាំដែលយើងមិនផ្តល់ជូន យើងនឹងប្រាប់លោកអ្នកដោយត្រង់ៗ ហើយជួយរៀបចំឱ្យ។
សំណួរដែលសួរញឹកញាប់
តើខ្ញុំត្រូវការលិខិតបញ្ជូន ដើម្បីជួបវេជ្ជបណ្ឌិតរោគស្ត្រីនៅ Domrey ដែរឬទេ?+
ទេ។ លោកអ្នកអាចកក់ការពិគ្រោះដោយផ្ទាល់ ដោយទូរស័ព្ទមកលេខ 092 377 000 ឬផ្ញើសារមកយើងតាម Telegram។
តើខ្ញុំត្រូវមានផ្ទៃពោះទើបអាចជួបវេជ្ជបណ្ឌិតសម្ភព និងរោគស្ត្រីនៅទីនេះបានឬ?+
ទេ។ ផ្នែកនេះក៏ផ្តល់ការពិគ្រោះរោគស្ត្រី ការពិនិត្យសុខភាព និងការចាក់វ៉ាក់សាំង សម្រាប់ស្ត្រីដែលមិនមានផ្ទៃពោះផងដែរ។
តើមានវេជ្ជបណ្ឌិតសម្ភព និងរោគស្ត្រីប៉ុន្មាននាក់?+
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីចំនួន ៤ រូប ពិនិត្យអ្នកជំងឺនៅគ្លីនិក។ ឈ្មោះរបស់ពួកគាត់មានរាយនៅខាងក្រោមទំព័រនេះ។
តើវេជ្ជបណ្ឌិតរបស់អ្នកនិយាយភាសាអង់គ្លេសបានដែរឬទេ?+
បាទ/ចាស។ ការពិគ្រោះមានជាភាសាខ្មែរ និងអង់គ្លេស។
តើមានវេជ្ជបណ្ឌិតនៅពេលយប់ដែរឬទេ?+
បាទ/ចាស។ គ្លីនិកបើកបម្រើ ២៤ ម៉ោងក្នុងមួយថ្ងៃ រៀងរាល់ថ្ងៃ។
តើគ្លីនិកស្ថិតនៅទីណា?+
ផ្ទះលេខ ១៩C, ផ្លូវលេខ ១៩៨៦, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។
តើខ្ញុំកក់ដោយរបៀបណា?+
ទូរស័ព្ទមកលេខ 092 377 000 គ្រប់ម៉ោង ឬផ្ញើសារមកយើងតាម Telegram តាមរយៈ t.me/domreymcc។
