Domrey Mother & Child Clinic, AACI accredited
Homeទំព័រដើម Doctorsវេជ្ជបណ្ឌិត Servicesសេវាកម្ម Rooms & Facilitiesបន្ទប់ និងកន្លែង Promotionsការផ្តល់ជូនពិសេស News & Eventsព័ត៌មាន និងព្រឹត្តិការណ៍ Aboutអំពីយើង Contactទំនាក់ទំនង
TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

26 September 2026

TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សកម្មភាពនេះរៀបចំឡើងដោយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅបរិវេណសាលាបឋមសិក្សាអនុវត្ត ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងការអប់រំអំពីការថែទាំសុខភាពបឋមជូនសហគមន៍។

ជាកិច្ចចាប់ផ្តេីម​ ឯកឧត្ដម​វេជ្ជបណ្ឌិត​ ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ជូនលោកគ្រូ អ្នកគ្រូ ក្មួយៗដែលមកទទួលសេវានាឱកាសនេះ។

ក្នុងនាមជាផ្នែកមួយនៃសកម្មភាពស្ម័គ្រចិត្តនេះ គណៈគ្រប់គ្រងនៃមន្ទីរព្យាបាលស្រ្តី និងកុមារដំរី (Domrey Mother & Child Clinic) បានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត និងជំនាញវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

មន្ទីរព្យាបាលស្រ្តី និងកុមារដំរី (Domrey Mother & Child Clinic) សូមថ្លែងអំណរគុណចំពោះ សមាគម TYDA ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាបង្កើតសកម្មភាពដ៏មានអត្ថន័យនេះ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សហគមន៍ ជាពិសេសស្ត្រី និងកុមារ។

Message our Chatbot