
Domrey Mother and Child – Grandview School Official MOU Signing
សុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការសិក្សាប្រកបដោយជោគជ័យ!
មន្ទីរពហុព្យាបាលស្ត្រី និងកុមារដំរី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាលារៀន Grandview School ដើម្បីពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយស្តង់ដារ សុវត្ថិភាព និងក្តីស្រឡាញ់ ជូនដល់ប្អូនៗសិស្សានុសិស្ស។
យើងជឿជាក់យ៉ាងមុតមាំថា កាលណាកុមារមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ការរៀនសូត្រ និងការលូតលាស់របស់ពួកគេនឹងកាន់តែមានប្រសិទ្ធភាពទ្វេដង។
