
Rise For Autism Event
ព្រឹត្តិការណ៍ “Rise for Autism” គឺជាកម្មវិធីដ៏មានអត្ថន័យមួយ ដែលប្រមូលផ្តុំក្រុមគ្រួសារ អ្នកជំនាញផ្នែកសុខភាព គ្រូបង្រៀន អង្គការ និងសហគមន៍ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹង និងការគាំទ្រចំពោះកុមារអូទីហ្សឹម។ បរិយាកាសនៅក្នុងកម្មវិធីពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ និងសកម្មភាពជាច្រើន ដែលបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្អូនៗអូទីហ្សឹម។ រាល់សកម្មភាព និងការចូលរួមទាំងអស់ គឺជាការបញ្ជាក់ថា កុមារគ្រប់រូបសមនឹងទទួលបានឱកាសស្មើគ្នាក្នុងការរៀនសូត្រ អភិវឌ្ឍខ្លួន និងរស់នៅក្នុងសង្គមដែលមានការយល់ដឹង និងការទទួលយកភាពខុសគ្នា។
